ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
ចង្វាក់ រាំវង់
១ (ប) ស្រីតូចទ្រម៉ែ ដើរតាមភ្លឺស្រែស្រង៉ែបាំងបាត់ ហាអើយ
(២ដង) បងខំដើរស្កាត់ សុំស្លាមួយម៉ាត់ អូនដាច់មេត្តា ពិតមែនហើយ !
អូនដាច់មេត្តា
២ (ស) ស្លាបងពេញថ្នក់ ម្តេចមកកុហក់ថាបងអត់មានស្លា ហាអើយ (២ដង) (ប) ស្លានៅត្រង់ណា សូមកែវជីវ៉ាបង្ហាញគេផង ពិតមែនហើយ !
បង្ហាញគេផង
៣ (ស) ជាតិជាមនុស្សខិល រប៉ិលរប៉ូចគ្មាននរណាដូចបង ហាអើយ
(២ដង) ស្លាលាក់ក្រោយខ្នង សូមប្រុសបងយកចេញឆាប់រ៉ា ពិតមែនហើយ !
យកចេញឆាប់រ៉ា
៤ (ប) ស្លាបងមានពិត តែចិត្តរៀមប៉ងចង់ ចូលទាក់ទងស្នេហា ហាអើយ
(២ដង) (ស) ស្នេហ៍ឆសុំស្លា ខ្ញុំមិនត្រូវការសូមលាសិនហើយ ពិតមែនហើយ ! សូមលាសិនហើយ៕
No comments:
Post a Comment