Friday, January 16, 2015

ឱបខ្លុយ​ចាំ​ស្នេហ៍

ច្រៀង​ដោយ​ ព្រាប​ សុវត្ថិ

១ សម្លេង​ខ្លុយ​ដង្ហោយ​ស្រែក​ហៅ ផ្តាំតាម​មេឃ​កណ្តាល​យប់​ជ្រៅ ទៅ​ពៅ​ម្ចាស់​កំពូលស្នេហ៍ អូន​ភ្លេច​ស្ទឹង​ម្លប់​ត្នោត​ដែល​ធ្លាប់​ស្បថ​ស្បែរ ហេតុអ្វីស្រី​ប្រួលប្រែ ចោលស្រែចោលទាំងសម្តី

២ អូន​ស្ងាត់​ៗ​បាត់​មុខ​ពី​ស្រែ ចោល​ប្រុស​ម្នាក់​ដែល​ធ្លាប់​ថ្នម​ថែរ ដឹង​ទេ​ថា​បង​ឈឺ​ផ្សា ឈឺសែន​ឈឺ​ៗ​ណាស់​ណា​ម្ចាស់​ស្នេហា បេះដូង​យំ​ប្រាប់​ថា ម្ចាស់​ចិន្តា​ឃ្លាត​បាត់​ឆ្ងាយ​ហើយ

បន្ទរ៖ ឱ​ផ្កា​ម្អម​រី​ក​លើ​ភ្លឺ​ស្រែ តើអាចទេ​នឹម​នួន​ប្រែ​ឆោ​ម​ភ្លឺថ្លា​ បើភ្លេចបង​ភ្លេច​ចុះ​បង​មិន​ហ៊ាន​ថា សូម​ជីវ៉ា​ពៅ​អើយ​កុំ​ភ្លេច​ខ្លួន​ឯង

៣ សម្លេង​ខ្លុយ​បន្ទន់​ថ្ងួច​ថ្ងូរ ទឹក​ភ្នែក​បង​ប្រឹង​បន្តរហូរ ទោះ​ក្លាយ​ជា​ភ្លៀង​ខ្យល់​ផ្សែង នឹក​អូន​ខ្លាំង​ដឹង​ទេ​ទ្រូងបង​ចម្បែង បេះដូង​យំ​ម្នាក់​​ឯង ឆ្កួត​វង្វេង​ឱបខ្លុយ​ចាំស្នេហ៍៕

No comments:

Post a Comment