Thursday, January 15, 2015

បារម្មណ៍ថ្ងៃស្អែកបាត់​អូន

ច្រៀងដោយ ព្រាប សុវត្ថិ
អាល់​ប៊ុម Raining

១ ឱសឱ​ព្រះអើយ សូម​ជួយ​គិត​ខ្ញុំផង ចិត្តស្នេហ៍​នួន​ល្អង​ធំធេង​ដូច​មហារមេឃ ដំណក់​ទឹក​ភ្លៀង​ធ្លាក់​មក​ហាក់​ដូច​យំ​ស្រែក ផ្គរ​គ្រហឹម​ហែក​មេឃ សង្វេគខ្លាច​បាត់​បង់​មុំ
២ ដឹង​ទេ​អូន​ ថា​បង​ស្រលាញ់​អូន​ណាស់ ចិត្ត​មិន​រេផ្លាស់ច្បាស់​ណាស់​ដូច​​មេឃ​និង​ដី ស្មោះស្ម័គ្រ​មិន​ប្រែ​ ចិត្ត​ស្នេហ៍​សម្រាប់​តែ​ថ្លៃ បើគ្មាន​អូន​រូប​បង​នឹង​ក្ស័យ ប្រៀប​ដូច​ជា​ត្រី​គ្មាន​ទឹក​ជា​គ្នា
បន្ទរ៖ បារម្មណ៍​ថ្ងៃ​ស្អែក​ខ្លាច​ណាស់​ថ្ងៃ​ស្អែក​ខ្លាច​បាត់​បង់​អូន បើ​បាត់​មាសស្ងួន​លោកាប្រែសូន្យបងក៏គ្មាន​ន័យ ​អ្វី​ៗ​គ្រប់​យ៉ាង​បងខំ​កសាង​គឺ​ដើម្បី​ថ្លៃ បើ​ព្រាត់​ស្នេហ៍​បន្សល់​អាល័យ បង​សុខចិត្ត​ក្ស័យ​បើ​រស់​គ្មាន​អូន
៣ បើ​​គ្មាន​បង​ នួន​ល្អង​អូន​រស់​ម្តេច​ទៅ បារម្ភពាលពៅខ្លាច​អូន​ជួប​ទុក្ខលំបាក ខ្វល់​ណាស់​គិត​ណាស់​អូន​អ្ហើយគ្មាន​ថ្ងៃ​ណាស្រាក ខ្វល់​ម្នាក់​ឯង​ចំបែង​អួល​អាក់ ខ្សិបខ្សួល​តែ​ម្នាក់​ព្រោះ​តែ​ស្រលាញ់៕

No comments:

Post a Comment