Friday, January 16, 2015

បើមិន​ Call គ្រាន់​តែ​ស៊ីញ៉ូក៏បាន

ច្រៀង​ដោយ​ ព្រាប​ សុវត្ថិ

១ បងដឹង​ខ្លួន​ថា​មិន​សម​មិន​សម​នឹង​អូន តែ​ស្នេហ៍​ស្ងួន​មិន​ប្រែប្រួល​សុខចិត្ត​ឈឺ​ផ្សា ហើយ​ក៏ដឹង​ថា​នឹមនួន​អូន​មាន​សង្សារ តែ​ចិត្ត​នៅ​ប្រាថ្នា​ទោះ​ដឹង​ថា​គ្រាំ​ហឬទ័យ ឱជីវ៉ាឱណាជីវ៉ា​ជួប​គ្នា​យឺត​ពេល ឱ​ជីវ៉ា​ឱ​ណា​ស្រស់​ជីវ៉ា​សុំ​ត្រឹម​ទីប្រឹក្សា អង្គរក្សបេះដូង​ចរណៃ

២ ទោះ​បង​លួច​គួច​ចិត្ត​ស្នេហ៍​តែ​មិន​រំខាន មិន​ឲ្យ​អូន​ប្រែ​ចិត្ត​ប្រាណ​ពី​សង្សារស្រី ចង់​ឃើញ​អូន​បាន​ក្តី​សុខ​បង​ស្លាប់​ហឬទ័យ ជាទី​ប្រឹក្សាស្រី​ពេល​ដែល​ស្រី​ថ្លៃ​មាន​ទុកព្រួយ ឱជីវ៉ាឱណាជីវ៉ា​ជួប​គ្នា​យឺត​ពេល ឱ​ជីវ៉ា​ឱ​ណា​ស្រស់​ជីវ៉ា​សុំ​ត្រឹម​ទីប្រឹក្សា អង្គរក្សបេះដូង​ចរណៃ

បន្ទរ៖ មិន​សប្បាយ​ចិត្ត​កុំ​ភ្លេច​ Call មក គេធ្វើបាប​អូន​ Call មក អូន​ Call បាន​គ្រប់​វេលា​ ២៤ម៉ោង​ចាំ​ទទួល គេ​ឈប់​ស្នេហ៍​អូន​ Call មក បើគ្មានលុយ​គ្រាន់​តែ​ស៊ីញ៉ូ បងនឹង​ Call ទៅ​ពន្លក​អូន​អើយ​ចាំ​អូន​ Call មក៕

No comments:

Post a Comment