ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
១. (ស)
ក្អែកខ្មៅបូលយំ លើភ្នំផ្កាយព្រឹក
សំឡូតអូននឹករលឹកអូរដា
ស្នឹងស្ដៅត្រែងត្រាក ជីសាកទ្រូងខ្លា
បល្ល័ងជលសា បុស្បាផ្កាព្រៃ
២. (ប)
យើងនាំគ្នារត់ កាត់ភ្នំដំបង កំពង់ចម្លងក្រងម្កុដស្នេហ៍ថ្មី ស្រឡៅស្រឡូនភ្នំកូនដំរី សន្សើមជោគដី
ដៃអូនជាខ្នើយ
បន្ទរ. (ស) ត្រកួនព្រលិតចិត្តដូចតែគ្នា
ស្មោះនឹងស្នេហាពុំដែលកន្ដើយ
(ប)
បងនឹងពុះពារ លុះត្រាដល់ត្រើយ អូនកុំព្រួយឡើយ
ណាស្រស់ពាលពៅ
៣. (ប)
ចង្រិតស្រែកច្រៀង ចម្រៀងអភ័ព្វ មន្តស្នេហ៍ព្រៃគុប
ម្លប់ដើមស្រឡៅ (ស)
អូនលក់បេះដូង ជូនទ្រូងប្រុសពៅ ពេលនេះតទៅ យើងបានសុខអើយ ៕
No comments:
Post a Comment