Friday, January 16, 2015

ខ្លុយស្នេហ៍សម្រក់ឈាម

ច្រៀងដោយ​ ព្រាប សុវត្ថិ

១ មើល​ទឹក​ហូរ​បេះដូង​ថ្ងួច​ថ្ងូរ​នឹក​ដល់​ចរណៃ ទីធ្លាប់​អង្គុយ​យប់​ថ្ងៃខ្លុយ​នៅ​ដៃ​ផ្លុំ​ឲ្យ​ស្រី​ស្តាប់ សម្លេង​គ្រហឹម​ពិរោះ​រងំ ម៉ុំម​បន្ទរ​ត្រាប់ ឥឡូវ​សល់​តែ​ខ្លុយ​ស្កាត់ បាត់​ស្រី​ហឬទ័យ​ខ្លោច​ផ្សា

២ អូន​ឃ្លាត​ឆ្ងាយ​ពេល​នេះ​ឆោម​ឆាយ​ភ្លេច​ខ្លុយ​ទៅ​ហើយ ខ្លុយបង​ផ្លុំ​ហៅ​ដង្ហោយ សូម​ត្រាណ​ត្រើយ​វិល​វិញ​ជីវ៉ា នឹកណាស់​នួន​ល្អង​ពេល​នេះខ្លុយបង​សៅ​ហ្មង​រងា ឆ្ងាយ​ចិត្ត​ឆ្ងាយ​កាយ​យ៉ាង​ណា មេត្តា​កុំ​ភ្លេច​ខ្លុយ​ស្នេហ៍

បន្ទរ៖ ឬអូន​ភ្លេច​ខ្លុយ​ហើយ​ជីវ៉ា តើមាន​អ្នក​ណា​សណ្តំ​ឱរ៉ា​ឲ្យ​ម៉ុម​លង់​ស្នេហ៍ ខ្លុយ​កំសត់​ស្រែក​យំ​យែក​តើអូននាង​ឮឬទេ ក្រោម​ដួង​ខែ​ខ្លុយ​ស្នេហ៍​នៅ​ចាំ​មាស​មេរ

៣ លើកទូរស័ព្ទ​ចង់​ Call ទៅប្រាប់​ថា​បង​នឹក​ណាស់ តែខ្លាច​អូន​មិន​លើក​ស្តាប់ ព្រោះ​អូន​មាន​អ្នក​ថ្មី​នៅ​ក្បែរ គេល្អជាង​បង​គេមាន​វាសនាបានថ្នម​បំពេរ ទឹក​ភ្នែក​បង​ហូរ​ឥតល្អែ ខ្លុយ​ស្នេហ៍​ក្អូត​ឈាម​រីង​រៃ៕

No comments:

Post a Comment