ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. ញើសដូចឈាម
ក្នុងនាមជាកម្មករត្បូង ដីរាបប្រែក្លាយជាខូង
ដែកស្បែងរាវរកកណ្ដៀង
ឱកញ្ជ្រែង
ជាប់ដៃក្រោមថ្ងៃ និង ភ្លៀង ដៃវីរាវរកកណ្ដៀង
ច្រៀងតែបាយកញ្ចប់
២. ផ្សងជីវិត
មិនគិតទេការនឿយហត់ កាប់គាស់លីរ៉ែអំណត់ ព្រោះតែខ្ញុំខ្សត់ក្រទ្រព្យ
ទេវត្ដាអើយ
រូបខ្ញុំខ្វៈបុណ្យអភ័ព្វ មានស្នេហ៍ ស្នេហ៍ក៏ពុំគាប់
កើតទុក្ខជាប់គ្រប់ជំហ៊ាន
បន្ទរ. ជម្រក
ជញ្ជាំងពារពាំងដើមត្រែង រស់នៅកំសត់ម្នាក់ឯង កណ្ដោចកណ្ដែង
ស៊ីអត់ស៊ីឃ្លាន
ឱធម្មជាតិ
ម្ដេចឡើយដាក់ទោសបំពាន ថ្ងៃណាក្រក្លាយជាមាន ផុតពីក្ដីទុក្ខា
៣. នាមកម្មករ
អង្វរសូមស្រីអាណិត ខំច្រៀងចំរៀងជីវិត ព្រោះអូនក្បត់ចិត្តរៀបការ
ឱត្បូងឆាំង
ទុកចងដៃថ្លៃសាវា
ក្នុងនាមបងជាសង្សា
បើអូនការហៅបងផង ៕
No comments:
Post a Comment