Friday, January 16, 2015

អក្ខរាទឹកភ្នែក

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ទឹក​ភ្នែក​ដែល​ហូរ​ស្រក់​មក​ឯង​ៗ បញ្ជាក់​ប្រាប់​រឿង​ជាក់​ស្ដែង រឿង​ចម្បែង ព្រោះ​ស្នេហ៍​ឃ្លាត​ឆ្ងាយ ទទួល​អក្ខរា ទុក្ខា​រៀម​រ៉ា​រសាយ ដូច​ដោះ​ឃ្នាប​ខ្នោះ​ពី​កាយ សប្បាយ​សើច​ទាំង​ទឹក​ភ្នែក

២. មើល​ហើយ​មើល​ទៀត​មិន​ឆ្អែត​មិន​ឆ្អន់ រៀម​អាន​អក្ខរា​តូច​តន់ រៀម​បែរបន់​ដោយ​នឹក​អូន​ពេក បន់​ឲ្យ​ព្រះ​ជួយ ឲ្យ​អូន​វិល​មក​ថ្ងៃ​ស្អែក អក្ខរា​ដាម​ដោយ​ទឹក​ភ្នែក ស្ទើរ​បែក​ទ្រូង​ហើយ​ព្រលឹង

បន្ទរ. អាន​ហើយ​ចាំ​ទាំង​អស់ បណ្ដាំ​ស្រី​ស្រស់ ផ្ដាំ​ទុក​ជា​ដំណឹង បង​នឹង​ធ្វើ​តាម កុំ​ថា​បំរាម​ប៉ុណ្ណឹង ទោះ​​ធំ​មិន​អាច​ថ្លឹង ក៏​បង​សុខ​ចិត្ត​តាម​ដែរ 

៣. ពាក្យ​ដែល​អូន​ថា​អូន​នឹក​បង​ណាស់ បង​គូស​ចំណាំ​យ៉ាង​ច្បាស់ ច្រៀង​ប្រកាស​ប្រាប់​មក​ម្ចាស់​ស្នេហ៍ បង​ចាំ​លុះ​ក្ស័យ ជាតិ​ក្រោយ​ក៏​មិន​ភ្លេច​ទេ សូម​ឲ្យ​បាន​ថ្នម​បំពេរ រួម​ស្នេហ៍​គ្រប់​ជាតិ​ទៅ​អើយ

No comments:

Post a Comment