Friday, January 16, 2015

មួយ​ម៉ឺន​អាល័យ

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. សម្លេងចម្រៀង​មួយ​ម៉ឺន​អាល័យ ចម្រៀង​​ច្រៀង​ថ្មី​ និង​ ក្រោយ​បង្អស់ ចម្រៀង​​អ្នក​ក្រ​ថ្ងូរ​ស្រែក​ស្រណោះ ស្ដាយ​ចិត្ត​ដែល​ស្មោះ​ស្ដាយ​ឈ្មោះ​ស្នេហា

២. ចម្រៀង​សោក​ស្ដាយ​ក្លាយ​ជា​ពរ​ជ័យ ជា​ចំណង​ដៃ​ដល់​​ថ្ងៃ​រៀប​ការ ច្រៀង​រាប់ភ្ជាប់​រឿង​ដែល​ឥត​ខ្លឹម​សារ ជា​រឿង​អនិច្ចារ​ស្នេហា​ប្រួល​ប្រែ

បន្ទរ. តែ​ស៊ូ​កាត់​ចិត្ត​ទាំង​ម៉ឺន​អាល័យ ទោះ​ជីវិត​ក្ស័យ​ក៏​សុខ​ចិត្ត​ដែរ តែ​សូម​ឲ្យ​អូន​ប្រកប​ក្ដី​ស្នេហ៍ កុំ​ឲ្យ​បែក​បែរ​ដូច​ស្នេហ៍​ប្រុស​បង

៣. ចម្រៀង​អាល័យ​ក្នុង​ថ្ងៃ​បែក​គ្នា ទឹក​ភ្នែក​ច្រៀង​លា​គ្រា​ធ្លាប់​ឆ្លើយ​ឆ្លង លា​រឿង​ទាំង​អស់​ លា​ឈ្មោះ​អូន​បង លា​ចិត្ត​ដែល​ប៉ង​ឆ្លង​ស្ពាន​ជីវិត ៕

No comments:

Post a Comment