Sunday, January 18, 2015

ខ្លាចស្រី

ច្រៀង​ដោយ​ អ៊ឹង ណារី
ចង្វាក់ សារ៉ាវ៉ាន់

១​ តាំង​តែ​ពី​ធំពេញវ័យ ឃើញស្រី​ៗ​បី​ដូច​ឃើញ​ខ្លា (ពីរដង) បើយ៉ាងនឹង​តើ​ដល់​ឆ្នាំ​ណា ស្គាប់​ស្នេហា​ដូច​ជា​ប្រុស​គេ ស្គាប់​ស្នេហា​ដូច​ជា​ប្រុស​គេ

២ ឃើញ​ស្រី​ដូច​ឃើញ​បីសាច​​ ភ័យ​ហើយ​ខ្លាចៗ​អ្វី​ម៉្លេះទេ (ពីរដង) ខ្លាច​ក៏ខ្លាច​ភ្នែកលួច​មើល​គេ​ ស្រលាញ់​ដែរ​តែ​មិន​ហ៊ាន​ស្តី ស្រលាញ់​ដែរ​តែ​មិន​ហ៊ាន​ស្តី

៣​ ជួន​ជួប​គេ​ដើរ​ទាំង​ហ្វូង ខ្ញុំ​អូស​ឡូង​ញ័រ​ទ្រូង​ខ្លាំង​ក្រៃ (ពីរដង) លើកជើង​ដើរ​ស្ទើរមិន​ដល់​ដី គិត​តែ​ភ័យ​ជាន់​ដី​ចង់​ខុស គិត​តែ​ភ័យ​ជាន់​ដី​ចង់​ខុស

៤ មិត្ត​ខ្ញុំ​សាហាវ​ខ្លាំង​ណាស់​បើប្រទះ​មិន​សូវ​រួច​សោះ (ពីរដង) ស្រីណាហ៊ាន​បង្អូត​សម្រស់​ មុខ​ជា​ថ្លោះ​ធ្លោយ​​ខ្លួន​អាសា មុខ​ជា​ថ្លោះ​ធ្លោយ​​ខ្លួន​អាសា

៥ បើខ្ញុំ​កំសាក​ម្លឹងៗ​នោះ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា (ពីរដង) មួយ​ជាតិ​នេះ​ខុស​ហើយ​ស្នេហា តើស្រីណា​អាច​ជួយ​ខ្ញុំ​បាន តើស្រីណា​អាច​ជួយ​ខ្ញុំ​បាន៕

No comments:

Post a Comment