ច្រៀងដោយ ស៊ីន ស៊ីសាមុត
១
ទឹកស្ទឹងខែប្រាំងថ្លាយង់យល់ដី ប្រឌិតភពថ្មីស្រីហើយនឹងបង
រត់កាន់ដៃគ្នាទាំងគូត្រសង រៀមបីត្រកងអូនក្នុងហត្ថា
២
ផ្នូរខ្សាច់ប្រផូរទឹកហូររ៉ឹមៗ អូនស្រស់ញញឹមស្រស់ផ្ទឹមនឹងផ្កា
យើងងូតទឹកលេងទាំងពីរកាយា រៀមជ្រោងកេសាសាច់ស្មាម៉ដ្ឋខៃ
R សាច់អើយៗសាច់
ច្របាច់មិនស្កប់ ទ្រូងញ័រចំប៉្រប់សប្បាយលាយភ័យ មិនដែលជួបសោះ
សម្រស់ដូចស្រី ចុះចៃដន្យអ្វីសំណាងម៉្លេះខ្ញុំ
៣
រៀមខំបីបមថ្នមកែវវលក្ខណ៍ ស្រាប់តែរៀមភ្ញាក់ដូចគេបង្ខំ
សុបិនចម្លែកចង់តែស្រែកយំ រាវរកមាសម៉ុមប៉ះតែខ្នើយអោប៕
No comments:
Post a Comment