ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. កន្សែងសប៉ាក់អូនចាក់ផ្ទាល់ដៃ រយព្រួយរយភ័យ
កាលស្រីឲ្យបង កន្សែងប៉ាក់ផ្កាចារចិត្តគូគ្រង លាក់ភ្នែកអ្នកផង
ខ្លាចគេស្គាល់ស្រី
២. ឥឡូវឃ្លាតប្រាណបានតែកន្សែង លើកឡើងថ្លែង
កន្សែងក្លិនស្រី បើខ្ញុំហែកចោលនៅស្ដាយក្លិនស្រី ក្លិនថ្មោងក្លិនថ្មី
ទទួលផ្កាស្លា
បន្ទរ. វាចាកន្សែងថ្លែងរឿងក្រៀមក្រោះ រឿងស្ម័គ្ររឿងស្មោះ
ស្នាមអនុស្សា
លើកកន្សែងជូតទឹកភ្នែកទុក្ខា ពេលអានអក្ខរា
ចិត្តសែនអំពល់
៣. ឆ្ងាយអើយសែនឆ្ងាយឆ្ងាយលែងយល់ហើយ ទន្លាប់ទុំអើយ
ម្ដេចជ្រុះឆ្ងាយគល់
ចន្ទ្រាឆ្ងាយដី
បងឆ្ងាយនិមល
ម៉ឺនសែនអំពល់
ជាមួយកន្សែង ៕
No comments:
Post a Comment