ច្រៀងដោយ ស៊ីន ស៊ីសាមុត និងប៉ែន រ៉ន
១ (ប)អរុណោទ័យដូចវ័យស្នេហ៍យើង ក្រអូបដុះឡើងក្នុងហ្វូងធម្មជាតិ កុលាបនួនស្រីព្រោងព្រៀត
ចិត្តមិនចង់ឃ្លាត ចង់ក្រេបរសជាតិស្រង់ក្លិនចំប៉ី
២ (ស) ចំប៉ីរីកស្រស់ក៏ព្រោះសន្សើម អូនមានដង្ហើមដោយបងប្រណី បើស្នេហ៍ប្រែអស់ភក្តីនុះដើមចំប៉ី នៅក្នុងលោកីយ៍គ្មានន័យនឹងរស់
R (ប) ចំប៉ីសអូនល្អលើសគេ បងពិតជាស្នេហ៍ស្និទ្ធដោយស្ម័គ្រស្មោះ (ស) ក្រែងតែក្រអូបនៅពេលរីកស្រស់ (ប) អូនជឿបងចុះ ទោះស្វិតក្រៀមក្រោះ ក៏ព្រមប្រាថ្នា
(ភ្លេង)
(ប) ប្រស់ទឹកមន្តស្នេហ៍ ថ្នមថែរាល់ថ្ងៃ អោយផ្កាចំប៉ី ស្រស់គ្រប់វស្សា (ស) ចំប៉ីសូមផ្ញើសង្ខារ សូមប្រុសមេត្តា រក្សាស្នេហាចំប៉ីសផង
(រួម) អូ...
No comments:
Post a Comment