Friday, January 16, 2015

ភូមិ​ដើម​ល្វា

ច្រៀងដោយ ស៊ីន​​​ ស៊ីសាមុត

១.​ ឱ​ភូមិ​ដើម​ល្វា​កំព្រា​ម្នាក់​ឯង នៅ​ដាច់​សង្វែង កណ្ដោច​កណ្ដែង​តាម​ដង​ព្រឹក្សា ក្បែ​រស្ទឹង​ទឹក​ហូរ​កាត់​ដុំ​សិលា ហាក់​ចេញ​វា​ចារ អង្វរ​ខ្ញុំ​ថា​កុំ​ដាច់​អាល័យ

២. រសៀល​ទន់​ទាប​ខ្យល់​បក់​ពី​ភ្នំ សំលេង​រៃ​យំ នាំ​ឲ្យ​ចិត្ត​ខ្ញុំ​រន្ធត់​ពេក​ក្រៃ បក្សី​បក្សា​ប្រគុំ​តន្រ្តី​ បំពេរ​ម៉ុម​ស្រី កណ្ដាល​ទ្រូង​ព្រៃ​សូរិយា​ជ្រៀង​ជ្រេរ

បន្ទរ. ស្រណោះ​ជើង​ភ្នំ ទោច​យំ​ឆ្លង​ឆ្លើយ ឱ​ភូមិ​ខ្ញុំ​អ្ហើយ នឹក​មិន​ភ្លេច​ទេ បុប្ផា​ផ្កា​ព្រៃ ​រីក​គ្មាន​ទំនេរ ផ្គរលាន់​បំពេរ​អនុស្សាវរីយ


៣. ឱ​ព្រេង​សំណាង​ជួប​តែ​កុសល វាសនា​បាន​ផ្ដល់​ សុភមង្គល​គ្រប់​វិនាទី ភូមិ​ផ្ដល់​ក្ដី​សុខ​គ្មាន​ទុក្ខ​ញាំ​​ញី កាយ​ព្រះធរណី រកស៊ីសុខ​សាន្ត​ដរាប​រៀង​អើយ ៕

No comments:

Post a Comment