Tuesday, January 13, 2015

អានុភាព​នៃ​ពុក​​មាត់

ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា

១. (ស)​មើល​មេឃ​ មេឃ​ស្រលះ​ភ្លឺ​ថ្លា (ប)​មើល​ផ្កា​ឃ្មុំ​ក្រេប​លំអង (ស)​បុប្ផា​គឺ​អូន​ឯ​ឃ្មុំ​គឺ​បង (ប)​កែវ​កុំ​សៅ​ហ្មង​ឃ្មុំ​បង​ក្រេប​ផ្កា​តែ​មួយ (ស)​បើ​ផ្កា​រោយ (ប)​ឃ្មុំឥត​ព្រួយ មួយ​នឹង​មួយ​មិន​​ផ្លាស់​ទេ (ស)​អូន​មិន​ជឿ​សោះ​សម្ដី​បុរស​ហូរ​ដូច​ទន្លេ (ប)​ជឿ​អ្នក​ណា​មាស​មេ ឬ​មួយ​ជឿ​គេ​ជាង​បង
២. (ប)​ព្រលឹង​កុំ​ទាន់​ខឹង​ពីសី ប្រណី​ហុច​ថ្ពាល់​ឲ្យ​បង បង​សូម​អង្អែល​ អង្អែល​ថើប​ផង ថើ​ប​មួយ​ម៉ឺន​ដង (ស)​នែ​បង​!​ថយ​ចេញ​ឲ្យ​ឆ្ងាយ (ប)​ចេញ​ទៅ​ណា? (ស) ចេញ​ឲ្យ​ឆ្ងាយ! (ប) ឱ!​ឆោម​ឆាយ​មិន​ទៅ​ទេ ចិត្ត​អាក្រក់​ម្ល៉េះ (ស)​មិន​មែន​ចិត្ត​អាក្រក់​ទេ បើ​ចង់​ថើប​ទាល់​តែ​ស្នេហ៍​កោរ​ពុក​មាត់​ចេញ​ទៅ
៣. (ប)​អ៊ី​យ៉ាស!​កោរ​មិន​បានទេ​អូន (ស)​ប្រុស​ស្ងួន​មាន​អ្វី​លាក់​បាំង? (ប)​ពុក​មាត់​បង​នេះ​គឺ​ជា​កម្លាំង តែ​កោរ​ទៅ​អស់​ខ្លាំង​ខ្លាច​ខ្មាំង​សត្រូវ​មើល​ងាយ (ស)​ភរ​ឬ​ភូត? (ប)​នែ!​ឆោម​ឆាយ​បង​និយាយ​កាពិត​ច្បាស់ កុំ​ប្រាប់​អ្នក​ណា​ពី​អានុភាព​នេះ​ ទុក​ពុក​មាត់​ពិសេស​ដើម្បី​ការ​ពារ​ស្នេហ៍​យើង
ភ្លេង
៤. (ប) ឃ្លាន​ណាស់​អើ​..អើយ​ឆោម​ឆាយ តើ​បាយ​ដាំ​ឆ្អឹនហើយ​​នៅ? (ពីរដង) (ស)​ឆ្នឹន​ហើយ​ឱណា​ប្រុស​ពៅ (ប)​មាន​អ្វី​ខ្លះ​ទៅ​…ម្ហូប​អាហារ? (ស)​មាន​គ្រប់​សម្លរ​អាំង​ឆារ​ អញ្ជើញ​ពិសារ​ណា​អ្នក​ប្ដី​អើយ (ប)​តើ​មាន​ប្រហុក​តប់​ទេ​? (ស)​ប្រុស​ស្នេហ៍​មាន​ដែរ​ណា​ប្ដី ប្រុស​ស្នេហ៍​មាន​ដែរ​ណា​ប្ដី
(ប)​អូ!​ត្រូវ​​​​​ហើយ​​​នឹង​អន្លក់​ស្វាយ​ខ្ចី បេះ​ពី​ព្រៃ​ថ្មី​ៗ អូហ៍​!​ស្រក់​ទឹក​មាត់​ច្រោក (ពីរដង)​៕

No comments:

Post a Comment