ច្រៀងដោយ ព្រាប សុវត្ថិ
ផ្តើម៖ ភ្លៀងធ្លាក់ខ្លាំងក្អុកក្អាត់ហ៊ីងយំពេញស្រែ (ពីរដង)
១ ភ្លៀងធ្លាក់ខ្លាំងក្អុកក្អាត់ហ៊ីងយំពេញស្រែ ភ្លៀងជន់ទឹកគួចយកទាំងស្នេហ៍ ដែលខ្ញុំធ្លាប់ថែយូរឆ្នាំមកហើយ ផ្គរលាន់ពេញមេឃចិត្តឈឺពេកគ្មានអ្វីធៀបឡើយ អូនឃ្លាតបាត់ស្ងាត់ពាក្យធ្លាប់ឆ្លងឆ្លើយ សល់តែរន្ទះភ្លៀងផ្គរ
២ ស្អប់ស្រុកស្រែអូនដៀលមនុស្សស្មោះដូចបង អូនជឿបុរសនៅទីក្រុង បេះដូងឆោមយង់រេរាមិនទៀង ស្រុកស្រែវាលស្រូវរទេះគោស្នេហ៍ស្មោះឥតល្អៀង អូនមានលុយឡានជេរស្តីបំពាន ដៀលថាបងនេះស្រែៗ
បន្ទរ៖ ឱពុទ្ធោអើយ ឱពុទ្ធំមោហ៍បាំងក្តាមស្រែ ចិត្តស្រាលជឿពាក្យគេ ព្រោះប្រាថ្នាខ្ពស់ហ៊ឺហា បើកុហក់ប្រុសៗស្រុកស្រែសុខចិត្តមរណា ឲ្យតែនាងឆាប់ភ្ញាក់ចិន្តា វិលវិញមកណាឱព្រលឹងអើយ
៣ ភ្លៀងធ្លាក់ខ្លាំងបេះដូងញ័រញាក់ព្រឺព្រួច បេះដូងហាក់ត្រូវព្យុះភ្លៀងគួចឲ្យរត់ទៅតាមហៅពៅត្រាណត្រើយ ស្រែធ្លាប់មានអូនប្រែស្ងាត់សូន្យគ្មានន័យទៀតហើយ តើឲ្យរស់ម្តេចទៅពៅអើយ ផ្គរភ្លៀងដង្ហើយស្រុកស្រែស្នេហ៍ស្មោះ៕
No comments:
Post a Comment